ក្រុមមេធាវី ដឺហ្វ្លេក (The FLAG) និងសកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានចុះអនុស្សរណៈនៃការយោគយល់គ្នា( MoU ) លើសកម្មភាពសំខាន់ៗ
June 11, 2022
ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រុមមេធាវី ដឺហ្វ្លេក (The FLAG) និងសកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានចុះអនុស្សរណៈនៃការយោគយល់គ្នា( MoU ) លើសកម្មភាពសំខាន់ៗ ដូចជា ៖
១. ផ្សព្វផ្សាយ ពីគ្នាទៅវិញទៅមកអំពីការអប់រំ និងវគ្គបណ្តុះបណ្តាល ពាក់ព័ន្ធវិស័យច្បាប់។
២. សហប្រតិបត្តិការ ដើម្បីឲ្យមន្ត្រី បុគ្គលិក ឬ និស្សិត នៃភាគីទាំងពីរអាចចូលរួមសិក្សា ឬ បណ្តុះបណ្តាលក្នុងកម្មវិធី ដែលរៀបចំឡើងដោយភាគីណាមួយ។
៣. ផ្តល់ទីកន្លែងធ្វើកម្មសិក្សាដល់ មន្ត្រី និស្សិត តាមលទ្ធភាពដែលអាចធ្វើបាន។
៤. ផ្តល់ធនធាន ដូចជា វាគ្មិន សម្រាប់វេទិកាដែលរៀបចំដោយភាគី តាមលទ្ធភាពដែលអាចធ្វើបាន។
៥. សហការគ្នា រៀបចំកម្មវិធីពាក់ព័ន្ធការលើកកម្ពស់ចំណេះដឹងច្បាប់។
៦. សហការគ្នាធ្វើសកម្មភាពដទៃទៀត ពាក់ព័ន្ធនឹងវិស័យច្បាប់ដែលភាគីបានឯកភាព។
© 2013 The FLAG . All rights reserved
Developed and Designed by : Im Senghout