ក្រុមមេធាវី ដឺហ្វ្លេក (The FLAG) និង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា( MoU )
March 14, 2022
ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៣ ក្រុមមេធាវី ដឺហ្វ្លេក (The FLAG) និង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា( MoU ) លើសកម្មភាពសំខាន់ៗ ដូចជា សកម្មភាពទាក់ទងនឹងការអប់រំ និងវគ្គបណ្តុះបណ្តាល ពាក់ព័ន្ធវិស័យច្បាប់, សហប្រតិបត្តិការ ដើម្បីឲ្យ បុគ្គលិក ឬ និស្សិត នៃភាគីទាំងពីរអាចចូលរួមសិក្សា ឬ បណ្តុះបណ្តាលក្នុងកម្មវិធី ដែលរៀបចំឡើងដោយភាគីណាមួយ, ផ្តល់ទីកន្លែងធ្វើកម្មសិក្សាដល់ មន្ត្រី និស្សិត តាមលទ្ធភាពដែលអាចធ្វើបាន, សហការគ្នា រៀបចំកម្មវិធីពាក់ព័ន្ធការលើកកម្ពស់ចំណេះដឹងច្បាប់, សហការគ្នាធ្វើសកម្មភាពដទៃទៀត ពាក់ព័ន្ធនឹងវិស័យច្បាប់ដែលភាគីបានឯកភាព។
© 2013 The FLAG . All rights reserved
Developed and Designed by : Im Senghout