| |

Lawyers are the foot soldiers of our Constitution - by Rennard Strickland & Frank T. Read


លោកមេធាវី ផន ឈៀងឡេង នាយកគ្រប់គ្រង នៃក្រុមមេធាវី ដឺហ្វ្លេក (The FLAG Law Group) ក្នុងនាមជា សាស្ត្រាចារ្យផ្នែកច្បាប់នៅ វិទ្យាស្ថានហរិញ្ញវត្ថុ និងគណនេយ្យ (IFA) បានដឹក នាំដំណើរ ទស្សន កិច្ច សិក្សា របស់ និស្សិត ចំនួន ៣១ រូប នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រមកពី វិទ្យាស្ថានហរិញ្ញវត្ថុ និងគណនេយ្យ នៅទីស្នាក់ការ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)


01 February, 2022



នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកមេធាវី ផន ឈៀងឡេង នាយកគ្រប់គ្រង នៃក្រុមមេធាវី ដឺហ្វ្លេក (The FLAG Law Group) ក្នុងនាមជា សាស្ត្រាចារ្យផ្នែកច្បាប់នៅ វិទ្យាស្ថានហរិញ្ញវត្ថុ និងគណនេយ្យ (IFA) បានដឹក នាំដំណើរ ទស្សន កិច្ច សិក្សា របស់ និស្សិត ចំនួន ៣១ រូប នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រមកពី វិទ្យាស្ថានហរិញ្ញវត្ថុ និងគណនេយ្យ នៅទីស្នាក់ការ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ។ ការធ្វើទស្សនកិច្ចសិក្សានេះ គឺក្នុងគោលបំណងបង្កើននូវចំណេះដឹងផ្នែកមជ្ឈត្តការនៅកម្ពុជា។

ដោយមាន កញ្ញា ម៉ាត់ ហ្វានីតា អគ្គលេខាធិការ នៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានទទួលស្វាគមន៍និងធ្វើបទបង្ហាញអំពីតួនាទី ក៏ដូច ជាការ បង្ហាញ អំពីដំណើរ ការ នៃ ការ ដោះស្រាយ វិវាទ ក្នុង វិស័យ មជ្ឈត្តការ ពាណិជ្ជកម្ម នៅ កម្ពុជា ព្រមទាំងធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាការឆ្លើយសំណួរ និងសំណេះសំណាលជាមួយនិស្សិតទាំងអស់ផងដែរ។



© 2013 The FLAG . All rights reserved

Developed and Designed by : Im Senghout